Walker, Maguire និង Johnstone ដកខ្លួនពីជម្រើសជាតិអង់គ្លេសក្នុងជំនួបបែលហ្ស៊ីក
ខ្សែការពារ Kyle Walker និង Harry Maguire ក៏ដូចជាអ្នកចាំទី Sam Johnstone បានដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេសមិនអាចប្រកួតតទល់បែលហ្ស៊ីកក្នុងជំនួបមិត្តភាពនៅថ្ងៃអង្គារ នេះបានទេ។
អ្នកចាំទី Burnley គឺ James Trafford និងខ្សែការពារ Rico Lewis របស់ Man City ដែលលេងក្នុងក្រុម U21 អង់គ្លេសត្រូវបានដំឡើងចូលក្រុមធំ។
Walker បានរងរបួសក្នុងវគ្គទី១ នៃជំនួបមិត្តភាពចាញ់ប្រេស៊ីល០ទល់នឹង១នៅ Wembley។ Maguire ដែលជំនួស Walker ក្នុងតំណែងប្រធានក្រុម ក៏មានបញ្ហារបួសថែមទៀត។
Harry Kane និង Bukayo Saka បានត្រលប់ទៅក្លិបរៀងៗខ្លួនទៅហើយ ដោយសារបញ្ហារបួស៕