ស.ស.យ.ក ប្រកាសជ្រើសរើសការប្រកួតបាល់ទាត់ Soccer League 2024
បើតាមសេចក្ដីជូនដំណឹងរបស់ ស.ស.យ.ក នៅថ្ងៃសុក្រនេះបានឲ្យដឹងថា សម្រាប់រដូវកាលថ្មី នៃពានរង្វាន់ Soccer League លើកទី៧ នេះ ដូចគ្នាកាលពីឆ្នាំមុន ដោយមាន ២ប្រភេទវិញ្ញាសា គឺវិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី ដែលនឹងចាប់ផ្ដើមទលក់ពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅអគារ The Kampus។
ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ដោយគ្រោងចំណាយពេលប្រកួតយូរជាងមុនរហូតដល់ ២ខែ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដាខាងមុខ ដ្បិតរដូវកាលមុន ប្រើពេលត្រឹមជាង ១ខែប៉ុណ្ណោះ។