
Smalling ដាក់លិខិតសុំចេញពី Roma
សារព័ត៌មាន Talksport រាយការណ៍ថា ខ្សែការពារ Chris Smalling បានដាក់លិខិតស្នើចាកចេញពី AS Roma ហើយនៅឡើយតែការសម្រេចពីថ្នាក់ដឹកនាំ ខណៈកិច្ចសន្យារបស់គេនឹងដាច់នៅរដូវកាល២០២២/២០២៣នេះ។
អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេសបានផ្ទេរទៅកាន់កីឡដ្ឋានអូឡាំពិក ប្រទេសអ៊ីតាលី កាលឆ្នាំ២០១៩លើកិច្ចសន្យាខ្ចី មុនផ្ទេរផ្ដាច់នៅរដូវកាលបន្ទាប់។
កីឡាករវ័យ៣៣ឆ្នាំមិនចង់បន្តនៅ Roma ទៀតទេ ហើយយ៉ាងហោចណាស់ គេនឹងចាកចេញនៅដំណាច់រដូវកាលនេះ។
Smalling លេងបាន១៩ប្រកួតសម្រាប់ Roma ខណៈក្រុមលោក Jose Mourinho កំពុងឈរនៅលេខ៦មាន៣៧ពិន្ទុ៕