Emre Can ត្រៀមពិនិត្យសុខភាពដើម្បីផ្ទេរទៅកាន់ B.Dortmund
ខ្សែបំរើ Emre Can រំពឹងថានិងទទួលបានការពិនិត្យសុខភាពក្នុងការផ្លាស់ប្តូរទៅកាន់ Borussia Dortmund ក្នុងលក្ខ័ណ្ឌខ្ចីជើងនិងមានជម្រើសក្នុងការទិញផ្តាច់ផងដែរ។
ក្នុងនោះ Dortmund មានសិទ្ធិចំណាយលុយទិញផ្តាច់ ២៦លានផោននៅបំណាច់រដូវកាលផងដែរ ដើម្បីនាំយក Can ពី Juventus មកកាន់ Signal Iduna Park ជាអចិន្ត្រៃយ៍។
បើយោងតាមសារព័តមាន Bild បានអោយដឹងថា Can នៅមិនទាន់យល់ព្រមការផ្តល់ប្រាក់ខែពី Dortmund នៅឡើយទេ ព្រោះក្រុមសេះបង្កង់ហ៊ានផ្តល់អោយកីឡាករអាល្លឺម៉ង់ ១៣លានផោន ខណៈដែល Dortmund ហ៊ានផ្តល់អោយតែ ៨លានផោនប៉ុណ្ណោះ។
ក្នុងនោះក្រៅពី Dortmund ក៏នៅមានក្រុមផ្សេងទៀតចង់បាន Emre Can ដូចជា Arsenal, Tottenham Hotspur និង Paris S.G៕