
គ្រូឥណ្ឌូនេស៊ី ថា ក្រុមខ្លួនគួរតែស៊ីកម្ពុជាច្រើនជាង២គ្រាប់
លោក Shin Tae-yong គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីយល់ឃើញថា ក្រុមរបស់លោកគួរតែឈ្នះកម្ពុជាច្រើនជាង២គ្រាប់ បន្ទាប់ពីឈ្នះត្រឹម២ទល់នឹង១ ក្នុងការប្រកួត AFF Cup 2022 ពូល A នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបង្ហើបថា លោកសប្បាយចិត្តចំពោះលទ្ធផល តែមិនទាន់ពេញចិត្តចំពោះការលេងរបស់កូនក្រុមទេ។ លោកចង់ឲ្យពួកគេយកចិត្តទុកដាក់លើការប្រកួតជាងនេះទៀត ពេលលេងប្រកួតក្រោយៗ។
លោក Shin Tae-yong “៖ខ្ញុំខឹងនឹងកីឡាករក្រោយការប្រកួត ហើយបានស្នើឲ្យពួកគេផ្តោតអារម្មណ៍បន្ថែមទៀតទៅលើអនាគត។ ខ្ញុំសូមអរគុណអ្នកសម្រាប់ការទទួលបានជ័យជម្នះ។ ប៉ុន្តែខ្ញុំខឹងព្រោះកីឡាករមិនអាចបង្ហាញការប្រកួតដ៏រំភើបដល់អ្នកគាំទ្រ ហើយពួកគេគួរតែរកគ្រាប់បាល់បានច្រើន ប៉ុន្តែមិនមែនដូច្នោះទេ ដូច្នេះខ្ញុំខឹង។ ជាការពិតការព្រួយបារម្ភរបស់ខ្ញុំបានក្លាយជាការពិត ប៉ុន្តែខ្ញុំនៅតែចង់អបអរសាទរដល់កីឡាករ។”
Maulana Vikri រកបានគ្រាប់បាល់នាំមុខសម្រាប់ឥណ្ឌូនេស៊ីក្នុងនាទីទី០៧ មុនសារ៉េត គ្រីយ៉ា តាមស្មើសម្រាប់កម្ពុជាក្នុងនាទី១៥។ ២០នាទីក្រោយមក Waitan Sulaiman រកបានគ្រាប់ជ័យជម្នះសម្រាប់ឥណ្ឌូនេស៊ី។ ចូលដល់វគ្គទី២ ឥណ្ឌូនេស៊ីមានឱកាសច្រើនថែមទៀត តែមិនអាចសម្រេចទីបាន៕