តោះមកដឹងលំអិតអំពីក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ដែលទើបតែឈ្នះពានលីគកំពូលកាលពីរដូវកាលមុន ហើយជាក្រុមតំណាងឱ្យខេត្តស្វាយរៀង បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧មកម្លេះ។ ថ្ងៃនេះក្រុមការងារ MSR នឹងធ្វើការលំអិតជូនទស្សនិកជនក៏ដូចជាអ្នកគាំទ្របាល់ទាត់ទាំងអស់ឲ្យបានដឹងច្បាស់។ ក្រុមដែលមានឈ្មោះហៅកាត់ថា ស្វាយរៀង នារដូវកាល២០២០នេះ ដោយមានគ្រូបង្វឹកលោក Conor Nestor ជាជនជាតិអៀរឡង់ កំពុងគ្រប់គ្រងកីឡាករសរុប ២៥ នាក់ (ឈុតធំ) រួមមាន៖
អ្នកចាំទី
១. អាំ សុវណ្ណារ៉ាត់ (ពាក់លេខ១៨)
២. ខេង លីហៀង (ពាក់លេខ៧៧)
៣. អោម ឧត្តម (ពាក់លេខ១)
ខ្សែការពារ
១. ទៀង ទីនី (ពាក់លេខ៤)
២. សឿយ វិសាល (ពាក់លេខ៥)
៣. សារ៉េត គ្រីយ៉ា (ពាក់លេខ១៣)
៤. Jonny Campbell សញ្ជាតិអាមេរិក (ពាក់លេខ៩៩)
៥. រស់ គង់សំរេច (ពាក់លេខ២១)
៦. នេន សុធារ័ត្ន (ពាក់លេខ២៣)
៧. នី សុខរី (ពាក់លេខ៣៤)
ខ្សែបម្រើ
១. ជា សំណាង (ពាក់លេខ៨)
២. គឹម សុខយុទ្ធ (ពាក់លេខ១៦)
៣. មិន រតនៈ (ពាក់លេខ២៦)
៤. Daisuki Kobayashi សញ្ជាតិជប៉ុន (ពាក់លេខ២០)
៥. ឈិន ឈឿន (ពាក់លេខ២៧)
៦. សួន សុវណ្ណ (ពាក់លេខ៣៧)
៧. ត្រាយ វិចិត្រ (ពាក់លេខ១៧)
៨. Thiago Santos សញ្ជាតិប្រេសុីល (ពាក់លេខ៦)
ខ្សែប្រយុទ្ធ
១. នុប តុលា (ពាក់លេខ៩)
២. សំអឿន ពិដោរ (ពាក់លេខ២២)
៣. ប្រាក់ មន្នីឧត្តម (ពាក់លេខ៧)
៤. ស៊ាន ភីសារ
៥. Jean Marie Privat Befolo Mbarga សញ្ជាតិកាមេរូន (ពាក់លេខ១០)
៦. Pedro Augusto សញ្ជាតិប្រេសុីល (ពាក់លេខ៧០)
៧. ឃៀង ម៉េងហ៊ួ (ពាក់លេខ១៩)
ការឈ្នះពានរង្វាន់ផ្សេងៗចាប់តាំងពីបង្កើតក្លិបនេះមក៖
– ២០១១,២០១២,២០១៥, ២០១៧ ឈ្នះជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន (៤ដង)
– ២០១៣, ២០១៩ ឈ្នះជើងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ (២ដង)
គួបញ្ជាក់ផងដែរថា ក្រុមព្រះខ័នរាជស្វាយរៀង មានកីឡដ្ឋានខេត្តស្វាយរៀង ជាទឹកដីផ្ទាល់របស់ខ្លួន ដែលអាចផ្ទុកចំនួនអ្នកទស្សនាបានរហូតដល់ទៅ ៤០០០ នាក់ ដោយមានប្រធានក្លិបលោក ឌី វិចិត្រ នាយកបច្ចេកទេសលោក រីទ្ធ ឌីកា ប្រធានចាត់ការទូទៅ Christopher Grant សញ្ជាតិស្កុតឡេន គ្រូបង្វឹក Conor Nestor ដែលជាជនជាតិអៀរឡង់ ជំនួយការគ្រូបង្វឹក សួនធួន, សុខ រដ្ឋា នឹង ខេន សុខុម គ្រូបង្វឹកសម្បទា(រាងកាយ) ជូ សារឿន គ្រូបង្វឹកអ្នកចាំទី Rory Grand សញ្ជាតិអង់គ្លេស គ្រូពេទ្យ ធី វីបុត្រ អ្នកវិភាគវីដេអូ ឈឹម សូភី គ្រូបង្វឹកកម្លាំងនិងលក្ខខណ្ឌកីឡាករ Robert Morledge សញ្ជាតិអង់គ្លេស៕