មកស្គាល់កីឡាករដែលមានកម្ពស់ខ្ពស់ និងទាបជាងគេ នៅ World Cup 2018
សល់តែ ៤ថ្ងៃទៀត ការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០១៨ នឹងចូលមកដល់ហើយ។ មុននឹងបាល់ចាប់ផ្តើមប្រកួត Admin MSR ចង់ឲ្យប្រិយមិត្ត ស្គាល់កីឡាករមួយចំនួន ដែលមានកម្ពស់ខ្ពស់ជាងគេ និងទាបជាងគេ ក្នុងចំណោមកីឡាករ ៧៣៦រូប ដែលនឹងបង្ហាញខ្លួន នៅប្រទេសរុស្ស៊ី។
កីឡាករដែលមានកម្ពស់ខ្ពស់ជាងគេ រួមមាន៖
– Lovre Kalinic ៖ អ្នកចាំទី ក្រុមជម្រើសជាតិក្រូអាត កម្ពស់ 201cm ទម្ងន់ ៩៦គីឡូក្រាម និងមានអាយុ ២៨ឆ្នាំ។
– Jannick Vestegaard ៖ ខ្សែការពារមកពីក្រុមជម្រើសជាតិដាណឺម៉ាក កម្ពស់ 200cm ទម្ងន់ ៩៦គីឡូក្រាម និងមានអាយុ ២៥ឆ្នាំ។
– Federico Fazio ៖ ខ្សែការពារមកពីក្រុមជម្រើសជាតិអាហ្សង់ទីន កម្ពស់ 199cm ទម្ងន់ ៩០គីឡូក្រាម និងមានអាយុ ៣១ឆ្នាំ។
– Thibaut Courtois៖ អ្នកចាំទីមកពីក្រុមជម្រើសជាតិបែលហ្ស៊ិក កម្ពស់ 199cm ទម្ងន់ ៩១គីឡូក្រាម និងមានអាយុ ២៦ឆ្នាំ។
ចំណែកឯកីឡាករដែលមានកម្ពស់ទាបជាងគេនៅ World Cup 2018 រួមមាន៖
– Alberto Quintero ៖ ខ្សែប្រយុទ្ធប៉ាណាម៉ា កម្ពស់ 165cm អាយុ ៣០ឆ្នាំ។
– Al-Shehri Yahya ៖ ខ្សែបម្រើស្លាប់ឆ្វេង របស់អារ៉ាប់ប៊ីសាអូឌីត កម្ពស់ 165cm អាយុ ២៧ឆ្នាំ។
– Xherdan Shaqiri ៖ ខ្សែបម្រើស្លាបរបស់ស្វីស កម្ពស់ 165cm អាយុ ២៦ឆ្នាំ។
– Javier Aquino ៖ ខ្សែបម្រើរស់ម៉ិកស៊ិកកូ កម្ពស់ 166cm អាយុ ២៨ឆ្នាំ។
– Manuel Lanzini ៖ ខ្សែបម្រើប្រយុទ្ធរបស់អាហ្សង់ទីន កម្ពស់ 167cm អាយុ ២៥ឆ្នាំ៕