UEFA ដាក់ពិន័យ AT Madrid ដោយកាត់អ្នកទស្សនា៥០០០នាក់
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប បានដាក់ពិន័យ Atletico Madrid ក្នុងជើងទី២ វគ្គ៨ក្រុមចុងក្រោយ UEFA Champions League តទល់ Manchester City។
បើតាមសារព័ត៌មាន Daily Mail សហព័ន្ធបាល់ទាត់អឺរ៉ុបបានសម្រេចបិទបណ្ដោះអាសន្នតំបន់អង្គុយ (Stand) មួយផ្នែកនៅកីឡដ្ឋាន Wanda Metropolitan ពេលទទួលភ្ញៀវ Man City សប្ដាហ៍នេះ។
ការសម្រេចចិត្តដូចខាងលើ ព្រោះអីអ្នកគាំទ្រ ATM បានបង្កចលាចលយ៉ាងច្រើន ហើយថែមទាំងយាយីទៅលើអ្នកគាំទ្រ Man City ថែមទៀត កាលពីជើងទី១។
ការបិទមិនឲ្យមានអ្នកអង្គុយនេះសរុបទៅយ៉ាងហោចក៏៥០០០នាក់ដែរ ខណៈទំហំអាចផ្ទុកអ្នកទស្សនាបាននោះ គឺចំនួន៦៨៤៥៦នាក់នៅ Wanda Metropolitano។ ទន្ទឹមនឹងនេះ Atletico Madrid ក៏ត្រូវបានតម្រូវឲ្យចងស្លាកថា ” Say No to Racism” ថែមទៀត៕