
Arsenal ចាប់អារម្មណ៍ផ្ទេរ Kalvin Phillips ពី Man City
Arsenal មានបំណងបន្ថែមខ្សែបម្រើម្នាក់ទៀតអំឡុងទីផ្សារដោះដូរកីឡាករនារដូវរងាខាងមុខនេះ ហើយបានកំណត់ Kalvin Phillips ក្នុងរ៉ាដារបស់ខ្លួន។
ខ្សែបម្រើជម្រើសជាតិអង់គ្លេសដែលបច្ចុប្បន្នលេងឱ្យ Manchester City ចង់លេងបានច្រើន ហើយអាចពិចារណាចូលរួមជាមួយ Arsenal ប្រសិនបើក្រុមលោក Mikel Arteta អាចធានាឱកាស។
ការមកដល់របស់ Kalvin Phillips ទៅកាន់ Arsenal អាចជាផ្នែកមួយនៃផែនការរបស់ក្លិបដើម្បីជំនួសខ្សែបម្រើអ៊ីតាលី Jorginho ដែលហាក់ដូចជាមិនស្ថិតក្នុងផែនការរបស់ Arteta នៅដើមរដូវកាលនេះ។
Phillips ជាកីឡាករសំខាន់ម្នាក់កាលនៅ Leeds United មុនពេលចូលរួមជាមួយ Manchester City។ គេទើបតែបង្ហាញខ្លួនបាន២ប្រកួតប៉ុណ្ណោះនៅលីគកំពូលអង់គ្លេសេរដូវកាលនេះ៕