គ្រូ Nottingham នៅតែបានកុងត្រាថ្មី ទោះលទ្ធផលមិនល្អ
លោក Steve Cooper ត្រូវបាន Nottingham Forest ផ្ដល់កិច្ចសន្យាមួយឆ្នាំទៀត ពោលដល់ឆ្នាំ២០២៥។
អ្នកចាត់ការវ័យ៤២ឆ្នាំបានដឹកនាំ Nottingham វិលទៅកាន់ Premier League លើកដំបូងចាប់តាំងពីក្រុមនេះធ្លាក់ក្នុងឆ្នាំ១៩៩៩ ប៉ុន្តែ៨ប្រកួតរដូវកាល២០២២/២០២៣នេះ ពួកគេកំពុងស្ថិតនៅបាតតារាង។
មានមន្ទិលខ្លះដែរពីអនាគតរបស់លោក Cooper ក្រោយចាញ់ Leicester ៤ទល់នឹង០ ប៉ុន្តែថ្នាក់ដឹកនាំបានសម្រេចចិត្តបន្លាយសុពលភាពកុងត្រា។
គ្រូបង្វឹកជនជាតិអង់គ្លេសបានចូលកាន់ការងារនៅ Nottingham ក្នុងខែកញ្ញា ឆ្នាំ២០២១ ហើយក្នុងទីផ្សារដោះដូរកន្លងទៅ ក្លិបបានចាយអស់១៤៥លានផោនលើកីឡាករថ្មី២១នាក់ តែលទ្ធផលមិនសមប្រកបឡើយ ដោយចាញ់៥ដងជាប់គ្នា៕