Neymar៖ ខ្ញុំចង់នៅ PSG បន្តទៀត ហើយខ្ញុំសង្ឃឹមថា Kylian Mbappe ក៏គិតដូចគ្នាដែរ
ខ្សែប្រយុទ្ធ Neymar បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា រូបគេកំពុងសប្បាយចិត្តជាមួយជីវិតនៅ Paris Saint Germain ហើយគេសង្ឃឹមថាមិត្តរួមក្រុម Kylian Mbappe ក៏គិតដូចគេដូចគ្នាផងដែរ។
អតីតសមាជិក Santos និង FC Barcelona បានបន្ថែមទៀតថា៖ “ឥឡូវនេះខ្ញុំកំពុងតែរីករាយជាមួយ PSG ដោយខ្ញុំចង់បន្តនៅទីនេះទៀត ហើយខ្ញុំសង្ឃឹមថា Kylian ក៏បន្តនៅទីនេះទៀតជាមួយខ្ញុំដែរ”។
ការនិយាយបែបនេះរបស់កំលោះកូន១ខាងលើស្របពេលដែលសារព័ត៌មាននៅបារាំងជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធ Kylian Mbappe កំពុងទាមទារចាកចេញទៅកាន់ Real Madrid នៅរដូវក្តៅនេះ ក្រោយពីមិនទាន់យល់ព្រមនៅក្នុងការបន្តកុងត្រាថ្មី។
គួរឱ្យដឹងថា កុងត្រារបស់ខ្សែប្រយុទ្ធ Neymar និង Kylian Mbappe នៅជាមួយក្រុមមហាសេដ្ឋីអារ៉ាប់មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។