រឿងគួរដឹងក្រោយ Leicester ស៊ី Chelsea យកពាន FA Cup
មួយជើងពីចម្ងាយក្នុងនាទី៦៣ ដោយ Youri Tielemans បានផ្ដល់ជ័យជម្នះ០ទល់នឹង១ដល់ Leicester City លើ Chelsea ឈានទៅក្រសោបយកតំណែងជើងឯក FA Cup រដូវកាល២០២០/២០២១។
ខាងក្រោមនេះជារឿងរ៉ាវដែលអ្នកទស្សនាគួរដឹង ៖
១. Leicester City បានឈ្នះតំណែងជើងឯក FA Cup លើកដំបូងក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី៥ និងក្លាយជាក្រុមទី៤៤ដែលបានលើកពានធំអង់គ្លេសមួយនេះ។
២. Chelsea ជាក្រុមទី១ដែលចាញ់វគ្គផ្ដាច់ព្រ័ត្រ FA Cup ជាលើកទី២ជាប់ៗគ្នា ចាប់តាំងពី Newcastle ឆ្លងកាត់រឿងរ៉ាវឈឺចាប់នេះក្នុងរដូវកាល១៩៩៧/១៩៩៨ និង១៩៩៨/១៩៩៩។
៣. នេះជាវគ្គផ្ដាច់ព្រ័ត្រលើកទី៤៥ដែលបញ្ចប់ដោយលទ្ធផល១ទល់នឹង០ ច្រើនជាងលទ្ធផលផ្សេងៗទៀតយ៉ាងហោច២០ដង។
៤. លោក Brendan Rodgers ក្លាយជាអ្នកចាត់ការម្នាក់ទៀតដែលឈ្នះទាំង FA Cup របស់អង់គ្លេស និងស្កុតលែន បន្ទាប់ពីលោក Sir Alex Ferguson។
៥. Youri Tielemans ជាកីឡាករបែលហ្ស៊ិកទី៣ដែលរកគ្រាប់បាល់ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup បន្ទាប់ពី Eden Hazard ២០១៨ និង Kevin de Bruyne ២០១៩។
៦. Kasper Schmeichel ក្លាយជាអ្នកចាទីទី១ដែលដើរតួជាប្រធានក្រុម ហើយឈ្នះ FA Cup បន្ទាប់ពីអតីតអ្នកចាំទី David Seaman នៅ Arsenal ក្នុងឆ្នាំ២០០៣។
៧. Olivier Giroud របស់ Chelsea បានប្រកួតផ្ដាច់ព្រ័ត្រ FA Cup ៦ដង ដែលជាចំនួនដ៏ច្រើនមួយចាប់ពីសម័យសង្គ្រាមលោកលើកទី២។ មានតែ Ashley Cole (៨ដង), Ryan Giggs (៧ដង) និង Roy Keane (៧ដង) ដែលលេងបានច្រើនជាង Giroud។
៨. ក្នុងវ័យ៣៧ឆ្នាំ និង១១៤ថ្ងៃ Wes Morgan របស់ Leicester City ក្លាយជាកីឡាករចាស់ជាងគេម្នាក់ទៀតដែលបានលេងផ្ដាច់ព្រ័ត្រ FA Cup ចាប់តាំងពីលោក Teddy Sheringham ដែលបង្ហាញខ្លួននៅ West Ham United កាលឆ្នា២០០៦ (៤០ឆ្នាំ និង៤១ថ្ងៃ)៕