James Rodriguez ត្រូវបានគេឃើញដើរកម្សាន្តយ៉ាងរីករាយជាមួយមិត្តភ័ក្ដិរបស់គេជាច្រើននាក់
បើយោងតាមសារព័ត៌មាន The Sun បានចេញផ្សាយថា កីឡាករ James Rodriguez របស់ Everton កំពុងដើរកម្សាន្តយ៉ាងសប្បាយចិត្តលើលើកោះ Ibiza ស្របពេលដែលកីឡាកររូបនេះមិនស្ថិតក្នុងជម្រើសប្រើប្រាស់របស់លោក Rafa Benitez។
គួរបញ្ជាក់ថា កីឡាករសញ្ជាតិកូឡុំប៊ី វ័យ៣០ឆ្នាំ ត្រូវបានគេឃើញដើរកម្សាន្តយ៉ាងរីករាយជាមួយមិត្តភ័ក្ដិរបស់គេជាច្រើននាក់ ថែមទាំងជក់បារី Vape ទៀតផង។ គួររំលឹកថា James Rodriguez មិនទាន់បានលេងមួយនាទីឡើយឲ្យក្រុម Everton ក្នុងរដូវកាលនេះ ដោយសារតែគេមិនជាប់ក្នុងជម្រើសរបស់លោក Benitez។
សូមបញ្ជាក់ថា James Rodriguez បានផ្ទេរពី Real Madrid មកកាន់ Everton កាលពីឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក Carlo Ancelotti ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយយោងលើទម្រង់លេងបានយ៉ាងល្អរបស់គេ។ ប៉ុន្តែស្រាប់តែរដូវកាលថ្មីនេះ លោក Ancelotti បានចាកចេញពី Everton ទៅដឹកនាំ Real វិញ បានធ្វើឲ្យរូបគេខកចិត្តយ៉ាងខ្លាំង៕