Thomas Muller បង្ហើបពីអនាគត់របស់គេនៅ Bayern Munich ឈានជិតដល់ពេលបំបែកហើយ
ក្រោយពីមានការផ្លាស់ប្តូរគ្រូបង្វឹកបានធ្វើអោយខ្សែបំរើ Thomas Muller មិនបានចូលលេងពេញលេញអោយក្រុម Bayern Munich នោះទេ ដែលជាហេតុធ្វើអោយរូបគេចង់ចាកចេញពីក្រុមនៅបំណាច់រដូវកាលនេះ។
ប៉ុន្តែយ៉ាងណាក៏ដោយក៏កីឡាករជនជាតិអាល្លឺម៉ង់ បានចេញមកបញ្ចាក់យ៉ាងច្បាស់ថារូបគេមិនទាន់សម្រេចចិត្តថានៅបន្ត រឺ ក៏ចាកចេញនោះដែរ ដោយកុងត្រាដែលនៅសល់គឺរហូតដល់ឆ្នាំ ២០២១ ឯណោះ។
មួយទៀតតំណែងជាគ្រូបង្វឹកថ្មីរបស់លោក Hansi Flick គឺមានរយៈពេលត្រឹមតែរដូវកាលនេះប៉ុណ្ណោះ បើលោកដឹកនាំល្អទើបមានការចរចារបន្ថែមទៀតក្នុងការដឹកនាំរដូវកាលថ្មី ដែលនេះហើយជាបញ្ហាស្មុគស្មាញសម្រាប់ Muller ក្នុងការពិចារណា។
តាំងពីចេះលេងបាល់មក Thomas Muller ចំណាយពេលសឹង្ហតែមួយអាជីពលេងអោយតែ Bayern Munich ប៉ុណ្ណោះ ដោយជួយអោយក្រុមឈ្នះពានធំជាច្រើនដូចជា Bundesliga ៨លើក DFB-Pokals ៥លើក UEFA Champions League ១លើក UEFA Super Cup ១លើក និង FIFA Club World Cup ១លើក៕