Pablo Dybala ស្ថិតក្នុងបញ្ជីកីឡាករ៥នាក់ដែល Juventus ចង់លក់ចេញមុនបើករដូវកាលថ្មី
Juventus កំពុងតែត្រូវការកីឡាករមួយចំនួនមកពង្រឹងក្លឹបនៅរដូវកាលក្រោយ ដែលបច្ចុប្បន្នកំពុងដាក់គោលដៅខ្លាំងលើខ្សែការពារ de Ligt របស់ Ajax Amsterdam ប៉ុន្តែទន្ទឹមនិងនោះក្រុមសេះបង្កង់ក៏ត្រៀមលក់កីឡាករខ្លះៗចេញដើម្បីប្រលុយមកវិញខ្លះដែរ។ មានកីឡាករ ៥រូបដែល Juventus ចង់លក់ចេញមុនបើករដូវកាលថ្មី ពួកគេទាំងនោះមានដូចជា:
1- Marco Pjaca
កីឡាករជនជាតិក្រូអាត ផ្លាស់មកលេងអោយក្រុមសេះបង្កង់កាលពីឆ្នាំ២០១៦ ដោយលេងបានតែ១៤ប្រកួតប៉ុណ្ណោះ ក៏ត្រូវបាន Schalke 04 ខ្ជីជើងក្នុងឆ្នាំ២០១៨ និងបន្ទាប់មក Fiorentina ខ្ជីបន្ត បច្ចុប្បន្នកីឡាករវ័យ ២៤ឆ្នាំកំពុងមានបញ្ហាញាំញីដោយរបួសជង្គង់ បានធ្វើអោយ Juventus សំរេចចិត្តដាក់លក់កីឡាកររូបនេះតែម្តង។
2- Gonzalo Higuaín
Higuain មិនសូវជាមានហ៊ុងសុយជាមួយសេះបង្កង់សោះនៅ២ឆ្នាំចុងក្រោយនេះ ដោយអោយ AC Milan និង Chelsea ខ្ជីជើងម្នាក់មួយរដូវកាល។ កីឡាករអាហ្សង់ទីនមិនចង់ចំណាយពេលបែបនេះបន្តទៀតនោះទេ បើទោះជាលោក Maurizzio Sarri ដែលជាអតីតគ្រូសំណប់របស់គេបានចូលមកដឹកនាំ Juventus នៅរដូវកាលក្រោយក៏ដោយ ដូច្នេះប្រហែលជា Hiquain មានភាគរយច្រើនក្នុងការស្វែងរកក្លឹបថ្មីជាមិនខាន។
3- Sami Khedira
កីឡាករវ័យ៣២ឆ្នាំ ចំណាយពេលជិតមួយរដូវកាលដើ់ម្បីមើលថែរបួសរបស់គេ។ ក្លឹបកំពុងពិចារណាលើបញ្ហានៃការរៀបចំអនាគត់របស់ខ្សែបំរើជនជាតិអាល្លម៉ង់ ខណៈដែល Rodrigo Bentancur និង Emer Can ក៏កំពុងតែបំពេញតួនាទីបានល្អស្រាប់ជំនួស Khedira។
4- Douglas Costa
កុងត្រា៣ឆ្នាំរបស់ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលជាមួយសេះបង្កង់បានអស់សុពលភាពហើយ។ អំឡុងពេលលេងអោយ Juventus រូបគេមិនសូវមានសំណាងទាល់តែសោះ ដោយមានបញ្ហារបួសជាញឹកញយ ហើយសមីខ្លួនផ្ទាល់ក៏កំពុងពិចារណាលើការស្វែងរកក្លឹបថ្មីនៅរដូវកាលក្រោយដែរ។
5- Paulo Dybala
ទំរង់កីឡាករជនជាតិអាហ្សង់ទីនរូបនេះ កំពុងតែល្អខ្លាំងនៅប្រព័ន្ធប្រយុទ្ធ គ្រាន់តែរូបគេមិនស្ថិតក្នុងជំរើសនៃការប្រើប្រាស់របស់លោក Massimiliano Allegri ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏ Dybala កំពុងត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៏ដែរ ដូចជាបិសាចក្រហម Manchester United ជាដើម ដូច្នេះសន្មត់ថារូបគេមិនអាចនៅ Juventus បានទៀតនោះទេ។