Kane រកបានគ្រាប់ទី៥០ និង៥១របស់ខ្លួនក្នុងការប្រកួតកម្រិតក្លិបនៃពានអឺរ៉ុប
Harry Kane រកបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ៣ទល់នឹង០របស់ Bayern Munich លើ Lazio ជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។ មានន័យថា ក្រុមមកពីអាល្លឺម៉ង់បានឈ្នះក្រុមមកពីអ៊ីតាលីដោយលទ្ធផលសរុប៣ទល់នឹង១។
នេះក៏ជាគ្រាប់បាល់ទី៥០ និង៥១របស់ Kane ផងដែរក្នុងការប្រកួតពានរង្វាន់កម្រិតក្លិបនៅអឺរ៉ុប។
មួយគ្រាប់ទៀតរបស់ Bayern Munich ធ្វើបានដោយ Thomas Mueller។ ជ័យជម្នះនេះក៏បានបន្ថយសម្ពាធរបស់គ្រូបង្គោល Thomas Tuchel ទៀតផង៕