មុនប្ដូរចេញនាទី៧៦ Messi ស៊ុត៤ដង ប៉ះបង្គោលទី Lyon មួយដង
Lionel Messi បានបង្ហាញអារម្មណ៍អាក់អន់ស្រពន់ពេលរូបគេត្រូវបានផ្លាស់ប្ដូរចេញក្នុងនាទី៧៥ នៃការប្រកួតដែល Paris Saint Germain ឈ្នះ Lyon ២ទល់នឹង១ នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ក្របខណ្ឌ French Ligue 1។
Messi ស្ថិតក្នុងជម្រើស១១នាក់ដំបូង តែចូលដល់នាទី៧៦ គេត្រូវបានប្ដូរចេញជំនួសដោយ Achraf Kahimi ដែលពេលនោះលទ្ធផលស្មើគ្នា១ទល់នឹង១។ លោក Mauricio Pochettino គ្រូបង្គោល PSG បានព្យាយាមទៅចាប់ដៃ Messi តែខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនមិនបានចាប់វិញទេ។
បើតាមស្ថាប័ន Whoscored ក្នុងរយៈពេល៧៥នាទីដែលគេបានលេងនោះ Messi ស៊ុតបាន៤ដង ហើយមានម្ដងបុកបង្គោលទី។
Messi មិនទាន់រកគ្រាប់បាល់បាននៅឡើយទេបន្ទាប់ពីបានចូលរួមជាមួយ PSG ដោយឥតតម្លៃខ្លួនពី FC Barcelona។ គេបានចូលលេងក្នុងការប្រកួតស្មើ Club Brugge ក្នុងក្របខណ្ឌ UEFA Champions League។
ក្រោយការប្រកួត លោក Pochettino បានច្រានចោលភាពល្អក់កករជាមួយ Messi ហើយថា ការប្ដូរកីឡាករវ័យ៣៤ឆ្នាំ់ ព្រោះក្រុមរបស់លោកមានកីឡាករល្អៗច្រើន ហើយអាចឲ្យអ្នកគាំទ្រសប្បាយចិត្ត។ តែពេលខ្លះក៏ជះផលមិនល្អដែរ។
គ្រាប់ជ័យជម្នះ២ទល់នឹង១របស់ PSG កើតឡើងក្នុងនាទី៩០+៣ ពី Mauro Icardi ដែល assist ដោយ Kylian Mbappe៕