Aston Villa ទៅលេងពានកម្រិតអឺរ៉ុបលើកដំបូងរយៈពេល១៣ឆ្នាំ
Aston Villa បានយកឈ្នះ Brighton & Hove Albion ដោយលទ្ធផល២ទល់នឹង១ កក់កៅអីទៅកាន់ពានរង្វាន់កម្រិតអឺរ៉ុបជាលើកដំបូងក្នុងរយៈពេល១៣ឆ្នាំ។
ក្រុមលោក Unai Emery បញ្ចប់នៅចំណាត់ថ្នាក់លេខ៧នៅ Premier League មានកៅអីវគ្គ Play-Off សម្រាប់ Europa Conference League។
Aston Villa ដែលឈ្នះជើងឯក UEFA Champions League ១៩៨២ លេងពានអឺរ៉ុបចុងក្រោយឆ្នាំ២០១០ ដែលកាលណោះចាញ់ Rapid Vienna ៤ទល់នឹង៣ វគ្គ Play-Off សម្រាប់ Europa League៕