U23 ស្ថិតក្នុងពូល A ជម្រុះ AFF Cup U223
លទ្ធផលនៃការបែងចែកពូលពានរង្វាន់យុវជនតំបន់អាស៊ាន AFF U23 Championship 2023 នៅប្រទេសថៃបានចេញជាផ្លូវការហើយ ដោយក្រុមយុវជនអាយុក្រោម ២៣ ឆ្នាំ កម្ពុជាយើងស្ថិតនៅក្នុងពូល A ជាមួយ ថៃ ព្រុយណេ និងមីយ៉ាន់ម៉ា ។
ពូល B មានទីម័រខាងកើត, ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី។ ពូល C មានវៀតណាម ហ្វីលីពីន និងឡាវ។
ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៦ ខែសីហាខាងមុខ។ លេខ១តាមពូល និងលេខ២ល្អជាងគេ នឹងបង្គ្រប់ទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕