
CR7 និង Pepe បន្តជាប់ជម្រើសជាតិព័រទុយហ្គាល់
Cristiano Ronaldo និងខ្សែការពារ Pepe ស្ថិតក្នុងចំណោមកីឡាករដែលត្រូវបានកោះហៅសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រៀមជម្រុះ Euro 2024 ក្នុងខែមិថុនា។
Ronaldo នៅតែទទួលបានទំនុកចិត្តពីលោក Roberto Martinez ដែលជាគ្រូបង្គោលព័រទុយហ្គាល់។ ចំណែក Pepe ទោះស្ថិតក្នុងវ័យ៤០ឆ្នាំទៅហើយ ក៏មិនអាចទុកចោលបាន។ ទន្ទឹមនឹងនេះកីឡាករ១០រូបមកពី Premier League ក៏ទទួលបានការកោះហៅ ដូចជា Jose Sa, Ruben Neves, Nelson Semedo (Wolves), Diogo Dalot, Bruno Fernandes (MU), Ruben Dias, Joao Cancelo, Bernardo Silva (Man City), Joao Palhinha (Fulham) និង Diogo Jota (Liverpool)។
ព័រទុយហ្គាល់ត្រូវប៉ះបូស្នីនៅថ្ងៃទី១៨ ខែមិថុនា និងអ៊ីស្លង់ ថ្ងៃទី២១ ខែមិថុនា។ ឆ្លងកាត់ការប្រកួត២លើកក្នុងពូល J ព័រទុយហ្គាល់ឈរលេខ១ ដោយឈ្នះទាំង២ប្រកួត។ ក្រុមលេខ១ និងក្រុមលេខ២តាមពូលនីមួយៗមានកៅអីទៅ Euro 2024៕