ជួបគ្នា១១លើក គ្រូ Arsenal ដឹកនាំក្រុមមិនដែលឈ្នះគ្រូ Man City ឡើយ! ចុះយប់នេះវិញ?
ក្រុមមេឃខៀវ Manchester City នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួន Etihad ស្វាគមន៍ក្រុមភ្ញៀវ Arsenal នាវេលាម៉ោង១១:៣០នាទីយប់ នៃការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៤ ដែលជំនួបនេះនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។
រំលឹកទៅពាក់កណ្តាលសប្តាហ៍នេះវិញ Man City បានភ្លាត់ស្នៀតចាញ់ Newcastle United ដោយលទ្ធផល២ទល់នឹង១ យ៉ាងគួរឲ្យភ្ញាក់ផ្អើល ខណៈ Arsenal វិញបានយកឈ្នះ Cardiff City ដោយលទ្ធផល២ទល់នឹង១។ សម្រាប់យប់នេះ Man City កំពុងស្វែងរកជ័យជម្នះទៅលើ Arsenal ៤លើកជាប់ៗគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៣៧មក ខណៈ Arsenal ព្យាយាមរកជ័យជម្នះទី៤របស់ខ្លួនក្នុងការប្រកួត៥លើកចុងក្រោយនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើនិយាយពីកំណត់ត្រាលោក Unai Emery និងលោក Pep Guardiola វិញ គ្រូបង្វឹកទាំង២បានជួបគ្នាចំនួន១១លើកក្នុងអាជីពខ្លួនដោយគ្រូបង្វឹកពួកគេទាំង២ ដោយគ្រូរបស់ Man City មិនដែលចាញ់សូម្បីម្តង ពោលគឺឈ្នះ៧លើក និង ស្មើ៤លើក។
គួរឲ្យដឹងថា ក្នុងជំនួបលើកទី១រវាងក្រុមទាំង២ខាងលើកាលពីដើមរដូវកាលគឺ Arsenal បានបរាជ័យក្រោមថ្វីជើង Man City ដោយលទ្ធផល២ទល់នឹង០ នាកីឡដ្ឋាន Emirate។ ដោយឡែក Manchester United ក៏ត្រូវប៉ះជាមួយ Leicester City ផងដែរនៅរាត្រីនេះនាវេលាម៉ោង៩:៣០នាទីយប់នៅទីលាន King Power។