
គ្រូ Fulham ចង់បាន Fred
សារព័ត៌មានប្រេស៊ីលបង្ហើបថា លោក Marco Silva បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែបម្រើ Fred របស់ Manchester United ហើយអ្នកទាំង២បានជួបគ្នានៅក្រៅកីឡដ្ឋាន Old Trafford។ គ្រានោះលោក Silva បានព្យាយាមបញ្ចុះបញ្ចូល Fred ឱ្យផ្លាស់ទៅកីឡដ្ឋាន Craven Cottage។
ប្រភពដដែលក៏ទម្លាយដែរថា ក្រុមបិសាចក្រហមទំនងទទួលសំណើ និងដាក់តម្លៃដើម្បីបានលុយទិញកីឡាករបន្ថែមសម្រាប់រដូវកាលថ្មី។
Fulham បានជោគជ័យក្នុងការផ្ទេរ Andreas Perriera ម្ដងហើយ ដូច្នេះពួកគេចង់បានកីឡាករពី Man UTD ម្នាក់ទៀត៕