Edwin van der Sar បានផ្ញើសារទៅកាន់អ្នកគាំទ្រ Man UTD ក្រោយការផ្ទេរ Donny van de Beek
អតីតអ្នកចាំទីរបស់ក្រុមបិសាចក្រហម Manchester United គឺ Edwin van der Sar បានសរសេរលិខិតចំហរយ៉ាងស្មោះស្ម័គ្រមួយនៅលើបណ្តាញ Twitter របស់ខ្លួនផ្ញើទៅកាន់អ្នកគាំទ្រក្រុមបិសាចក្រហមបន្ទាប់ពីការផ្ទេរកីឡាករ Donny van de Beek ពី Ajax ទៅកាន់ទឹកដី Old Trafford។
អត្ថន័យទាំងនោះ Van Der Sar សរសេរថា នេះគឺជាជំហានថ្មីមួយរបស់ Donny van de Beek ក្នុងការឆ្ពោះទៅកាន់ទឹកដី Old Trafford ហើយក៏ជាក្តីស្រម៉ៃពិតប្រាកដរបស់រូបគេ ដែលបានបណ្តុះឡើងដោយក្លឹប Ajax ហើយសង្ឃឹមថា អ្នកគាំទ្រក្រុមបិសាចក្រហម ជួយគាំទ្រដល់យុវជនរូបនេះអោយបានសម្រេចក្តីសុបិនរបស់គេផង។ គួរបញ្ជាក់ថា Edwin van der Sar គឺជានាយកប្រតិបត្តិរបស់ក្លិប Ajax ខណៈដែលរូបលោកបានចូលគ្រប់គ្រងក្លិបមួយនេះតាំងពីឆ្នាំ២០១៦មកម្លេះ៕