ប្រធានក្រុម Luton ប្រសើរវិញហើយក្រោយហេតុការណ៍ដួលលើទីលាន
Tom Lockyer ប្រធានក្រុម Luton Town ស្ថិតក្នុងស្ថានភាពប្រសើរឡើងវិញហើយ ក្រោយជួបបញ្ហាបេះដូងដួលលើទីលានអំឡុងជំនួប Premier League តទល់ Bournemouth នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ក្នុងនាទី៦៥។
គេបានទទួលការសង្គ្រោះបឋមលើទីលាន មុនបញ្ជូនទៅកាន់មន្ទីរពេទ្យ។
Lockyer ជាខ្សែការពារកណ្ដាល និងជាជម្រើសជាតិវេសល៍។ គេបានចូលរួមជាមួយ Luton ក្នុងឆ្នាំ២០២០៕