ខ្សែប្រយុទ្ធ Robert Lewandowski ថា Bayern Munich គួរតែលក់រូបគេពេលនេះដើម្បីទទួលបានប្រាក់ចំណូលខ្លះ
ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយថា ក្លិបBayern Munich គួរតែលក់រូបគេពេលនេះដើម្បីទទួលបានប្រាក់ចំណូលខ្លះ ជាជាងទុករូបគេរហូតដល់ផុតកិច្ចសន្យា។ យ៉ាងណា កីឡាករប៉ូឡូញក៏បានអះអាថា មិនបានបង្ខំក្លិបឱ្យសម្រេចពីអនាគតគេឡើយ។
ជាមួយដំណឹង Barcelona ចាប់អារម្មណ៍នាំយកទៅចូលរួមរដូវកាលក្រោយនាទឹកដីអេស្ប៉ាញ Lewandowski ក៏បានប្រកាសចង់ចាកចេញពីក្លិបអាល្លឺម៉ង់ ជាជាងបន្តកិច្ចសន្យាថ្មី ខណៈកិច្ចសន្យាចាស់នៅសល់មួយឆ្នាំប៉ុណ្ណោះ។
និយាយប្រាប់ទៅកាន់កាសែត Bild កីឡាករវ័យ៣៣ឆ្នាំ បានផ្តាំទៅកាន់ក្លិប Bayern Munich ថា ក្លិបគួរអនុញ្ញាតឱ្យគេចាកចេញ ចៀសវាងឱ្យចាកចេញដោយគ្មានតម្លៃខ្លួន។
The Nightmare