Burnely បានបញ្ចប់កំណត់ត្រា១០០ភាគរយក្នុងដីរបស់ Liverpool
Burnely បានបញ្ចប់កំណត់ត្រា១០០ភាគរយក្នុងដីរបស់ Liverpool នៅ Premier League ក្រោយវាយបកតាមស្មើពីគ្រាប់បាល់របស់ Jay Rodriguez នៅនាទីនាទី៦៩។
ក្នុងជំនួបសប្ដាហ៍ទី៣៥ Rodrigiuez បានទាត់មួយជើងពេញទំហឹង ក្រោយការតែតទម្លាក់ពី James Tarkowski។
ក្រុមភ្ញៀវស្ទើរតែយកបាន៣ពិន្ទុពេញទៅហើយនៅ Anfield ប៉ុន្តែ Johan Berg Gudmundsson បានទាត់ហួសបង្គោលប៉ុន្មាននាទីចុងក្រោយ។
ក្រុមលោក Jurgen Klopp បាននាំមុខមុន ដោយការតែតបញ្ចូលទីដោយ Andrew Robertson នៅនាទី៣៦ បន្ទាប់ពី Fabinho លើកឲ្យយ៉ាងល្អ។
លទ្ធផលស្មើគ្នានេះមានន័យថា Liverpool មិនអាចស្មើកំណត់ត្រារបស់ Chelsea ដែលឈ្នះដល់ទៅ១៨ដងក្នុងដី។យ៉ាងណា ក្រុមហង្សក្រហមនៅមានឱកាសរកបានលើស១០០ពិន្ទុពីការប្រកួត៣លើកនៅសល់។
ចំណែក Burnley ដែលមាន៥០ពិន្ទុឈរលេខ៩ មិនទាន់ចាញ់សោះក្នុងចំណោម៥ប្រកួតចុងក្រោយ ចាប់តាំងពី Premier League ដំណើរការឡើងវិញ និងសល់ឱកាសប្រជែងកៅអី Europa League៕