Man City នឹងចុះកុងត្រាជាមួយ Ferran Torres រយៈ៥ឆ្នាំ
បើយោងតាមការចេញផ្សាយរបស់ក្លិប Man City បានឲ្យដឹងថា ក្លិបបានចរចាត្រូវគ្នាជាមួយ Valencia ដើម្បីនាំយកកីឡាករFerran Torres ។
ចំណែកឯសារព័ត៌មានThe Telegraph បានឱ្យដឹងថាលោក Pep Guardiola នឹងធ្វើឱ្យកីឡាករអេស្ប៉ាញវ័យ ២០ ឆ្នាំរូបនេះបានចុះហត្ថលេខាជាលើកដំបូងនៅរដូវក្តៅនេះ។ ជាមួយគ្នានេះដែរក៏មាន សារព័ត៌មានខ្លះបានចុះផ្សាយថា Man City នឹងចុះកុងត្រាជាមួយ Torres ក្នុងរយៈពេល៥ឆ្នាំ លើតម្លៃខ្លួន ២៧លានផោន។
គួរបញ្ជាក់ថា Ferran Torres ជាកីឡាករយុវជនរបស់ Valencia ជំនាញ់លេងផ្នែកខាងស្លាប មានកំពស់១ម៉ែត្រ៨៤ ហើយចាប់តាំងពីបានចូលលេងឲ្យ Valencia ក្នុងឆ្នាំ២០១៧មក កីឡាកររូបនេះស៊ុតបញ្ជូលទីបាន៦គ្រាប់ ក្នុងការបង្ហាញខ្លួន៧១ដង៕