ក្លិប ណាហ្គាវើល យកបានយុវជនសាលាបាទីមួយរូប
ក្លិបបាល់ទាត់ណាហ្គវើល បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកយុវជនដែលមានតួនាទីជាខ្សែការពារឈ្មោះ ឈឺម ពេជ ពន្លឺ ដែលទើបបានបញ្ចប់ការហ្វឹកហាត់នៅសាលាបាល់ទាត់បាទី ក្នុងឆ្នាំ ២០២១ នេះ ។
កីឡាករដែលជាប់ឈ្មោះទៅហ្វឹកហាត់នៅសាលាបាទីចេញពីរាជធានីភ្នំពេញរូបនេះបានបញ្ចប់ការហ្វឹកហាត់ការសិក្សារបស់គេក្នុងចំណោមកីឡាករ៣រូបផ្សេងដែលសហព័ន្ធបានប្រកាសកាលពីពេលថ្មីៗនេះ ដែលមានដូចជា ជា សុខម៉េង , ទូច សារ៉ូត និង ធី លៀង ។
ខ្សែការពារ ឈឺម ពេជ ពន្លឺ កើតក្នុងឆ្នាំ ២០០២ ហើយរូបគេធ្លាប់មានបទពិសោធច្រើនក្នុងក្រុមជម្រើសជាតិយុវជនរបស់កម្ពុជាអាយុក្រោម១៨ឆ្នាំកន្លងមក ។ ការមកចូលរួមជាមួយក្រុមលោក មាស ចាន់ណា រូបគេនឹងត្រូវប្រជែងតំណែងជាមួយសិស្សច្បងជាច្រើននៅក្លិប មួយនេះសម្រាប់ការប្រកួតលីគកំពូលរដូវកាលថ្មី និងពានរង្វនា់សម្តេច ហ៊ុន សែន ជាដើម ៕