Pep ថា Man City ស្មើ Crystal Palace មិនមែនមកពីរឿងស៊យអីទេ
អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយថា មិនអាចនិយាយថា មកពីភាពស៊យទេដែលក្រុមលោកបានត្រឹមស្មើ ២-២ ជាមួយ Crystal Palace។
ក្រុមការពារតំណែងជើងឯកបាននាំមុខ ២-០ ក្នុងរយៈពេល១៥នាទីទៀត តែត្រូវស្មើដោយ Jean-Philippe Mateta និងការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៩៥ របស់ Michael Olise។
វាជាលើកទីបួនហើយក្នុងការប្រកួត Premier League ៦លើកចុងក្រោយរបស់ពួកគេដែលស្មើចុងម៉ោង។
លោក Guardiola និយាយថា ស័ក្ដិសមហើយ ដោយសារតែគេស្មើដោយបាល់១១ម៉ែត្រ។
ឆ្លងកាត់ការប្រកួត១៧លើក Man City ឈរលេខ៤ មាន៣៤ពិន្ទុ ពីក្រោមក្រុមកំពូលតារាង Liverpool ដែលលេងតិចជាង១ប្រកួត ចំនួន៣ពិន្ទុ៕