ម្ដងនេះបានត្រឹមស្មើមែន តែ Klopp ថា Liverpool បុក Man UTD ច្រើនជាងពេលឈ្នះ៧-០
អ្នកចាត់ការ Liverpool លោក Jurgen Klopp មើលឃើញថា ក្រុមរបស់លោកគ្រប់គ្រងបានច្រើនជាង Manchester United និងថែមទាំងច្រើនជាងពេលឈ្នះ ៧-០ នៅរដូវកាលមុនទៅទៀត។
ក្រុមរហស្សនាមហង្សក្រហមគ្រប់គ្រងដល់ទៅ៦៩ភាគរយ និងមានឱកាស៣៤លើក។
កាលឈ្នះ៧-០ រដូវកាលមុន ក្រុមលោក Klopp គ្រប់គ្រងបានតែ៦០ភាគរយប៉ុណ្ណោះ។
យ៉ាងណា លទ្ធផល០ទល់នឹង០ក្នុងជំនួបនៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ នេះ បានធ្វើឱ្យ Liverpool ខកខានឱកាសឈរកំពូលតារាង Premier League៕