MAN UTD ចង់ប្រកាសបេក្ខភាពគ្រូថ្មីមុនចប់រដូវកាលដើម្បីហេតុផលមួយនេះ
លោក ERIK TEN HAG ត្រូវបានគេស្ទុងមិតិថាទំនងជាអាចក្លាយជាក្បាលម៉ាសុីនថ្មីរបស់ Manchester United បន្ទាប់ពីការពិនិត្យ សុំណុំឯកសារត្រូវបានបញ្ចប់។
ក្លឹបបានចងក្រងការត្រួតពិនិត្យប្រវត្តិយ៉ាងពេញលេញលើគ្រូនិមួយៗ ក្នុងនោះមានលោក Thomas Tuchel , Pochettino នឹងលោកTen Hag ដែលជាគ្រូបង្វឹក Ajax។
គិតមកទល់ពេលនេះលោក Erik ten Hag បានឈរនៅលើកំពូលតារាងបេក្ខភាពដែលមានសក្តានុពលសម្រាប់ដឹកនាំអចិន្ត្រៃយ៍នៅMan Utd។
សូមបញ្ចាក់ថា Man UTD ចង់អាចធ្វើការប្រកាសមុនដំណាច់រដូវកាលនេះ ដើម្បីឱ្យគ្រូបង្វឹកថ្មីអាចមានពេលនាំយកក្រុមបុគ្គលិករបស់លោក នឹងកីឡាករថ្មីបាន៕
-Monsoon-