ក្លិបគីរិវង់ សម្រេចបញ្ចប់កិច្ចសន្យាជាមួយអ្នកចាំទីឆ្នើម អឿន សំអាត
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានចេញសេចក្តីប្រកាសជាផ្លូវការលើគេហទំព័ររបស់ក្លិបនៅថ្ងៃទី ១៨ តុលា នេះថា ក្លិបបានឈានដល់ការបញ្ចប់កិច្ចសន្យាជាមួយអ្នកចាំទីដៃទី១របស់ខ្លួន អឿន សំអាត ហើយដោយសារតែកីឡាកររូបនេះមិនបានគោរពវិន័យក្នុងក្លិប ទើបក្លិបសម្រេចបញ្ចប់កិច្ចសន្យាដោយផ្នែកលើកិច្ចសន្យាដែលបានកំណត់ ។
អឿន សំអាត ជាអ្នកចាំទីដៃទី១របស់ក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវមួយនេះដោយក្នុងរដូវកាលនេះ រូបគេតែងតែបង្ហាញខ្លួនជាជម្រើស១១នាក់ដំបូង និងបានជួយក្លិបអោយរួចផុតពីតំបន់ដែលត្រូវកាត់ចេញទៀតផង ហើយសប្តាហ៍នេះ គិរីវង់សុខសែនជ័យ ត្រូវធ្វើការប្រកួតលីហ្គកំពូលកម្ពុជាសប្តាហ៍ទី២៤ ប៉ះជាមួយក្រុម អង្គរថៃហ្គឺរ ក្នុងទឹកដីខ្លួនឯងដូចនេះអ្នកចាំទីរូបនេះនឹងមិនមានវត្តមានឡើយ ៕