ខេត្តកំពង់ស្ពឺ មានកីឡដ្ឋានស្តង់ដាអន្តរជាតិឆាប់ៗនេះ !
ប្រជាជនខេត្តកំពង់ស្ពឺមានក្តីសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់ពីក្លឹបបាល់ទាត់ដ៍ល្បីរបស់កម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមសិក្សាគម្រោងកីឡដ្ឋានបាល់ទាត់កម្រិតស្ដងដាអន្តរជាតិ AFC នៅទីរួមខេត្តកំពង់ស្ពឺ ។
ប្លង់គម្រោងសាងសង់ទីលានបាល់ទាត់លំដាប់អន្តរជាតិខាងលើនេះ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៨ នេះ និងបានអនុញ្ញាតឲ្យអ្នកជំនាញចុះសិក្សាតាមបច្ចេកទេសដែលត្រូវសាងសង់លើផ្ទៃដីចំនួន ៤ហិចតា ។
សម្រាប់ទីតាំងកីឡដ្ឋានបាល់ទាត់នេះនេះស្ថិតក្នុងភូមិ តាមុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលអាចអាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ៨ពាន់នាក់ ស្របពេលក្លិបបាល់ទាត់មួយនៅលីហ្គកំពូល កម្ពុជាអាចនឹងយកកីឡដ្ឋាននេះធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតលីហ្គផងដែរ៕