
អរគុណប្រិយមិត្តបាល់ទាត់ River Plat ដែលធ្វើអោយពួកគាត់បានអង្គុយមើលបាល់ជាមួយគ្នា
ប្រធានក្លឹបបាល់ទាត់ Real Madrid លោក Florentino Perez បានរៀបចំគំរោងនាំយកកីឡាករលំដាប់កំពូលពីររូប គឺ C.Ronaldo និង Leo Messi មកកាន់កីឡដ្ឋាន Santiago Bernabeu ក្នុងគោលបំណងចូលរួមព្រឹត្តិការណ៏បាល់ទាត់ដ៏កក្រើកនៃពានរង្វាន់ Copa Libertadores វគ្គផ្តាច់ព្រាត់ជើងទី២។
ម្ចាស់គ្រាប់បាល់ 567 គ្រាប់របស់ Barcelona, Leo Messi បានយល់ព្រមសំណើរជាមួយសហព័ន្ធបាល់ទាត់ប្រទេស អ៉េស្បាញ ក្នុងការចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រាត់ពានរង្វាន់ Copa Libertadores ជើងទី២ នៅថ្ងៃទី 09 ខែធ្នូ ខាងមុខនេះ។
ក្នុងនោះដែរ តារាស៊ុត 450គ្រាប់ អោយ Real Madrid, C.Ronaldo ក៏បានឯកភាពបង្ហាញវត្តមានក្នុងជំនួបប្រកួតដ៏ធំប្រចាំតំបន់ឡាទីននេះដែរ ដើម្បីរក្សាចំណងស្អិតរមួតជាមួយអតីតក្លឹបចាស់ Real Madrid។ នេះក័៏ជាលើកទី1 ក្នុងការវិលមកកាន់ដឹកដីដ៏រុងរឿងដែលបុរសវ័យ 33ឆ្នាំ ធ្លាប់រួមរស់រយៈពេល 9ឆ្នាំមកហើយ។
តាមរយៈការបង្ហាញខ្លួនរបស់ Super Star តារាបាល់ទាត់ដ៏ល្បីប្រចាំពិភពលោកក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ Copa Libertadores នេះ គេយល់ឃើញថាវាជាសារដ៏មានអត្ថន័យបំផុតសំរាប់បាល់ទាត់នាពេលបច្ចុប្បន្ន។
គួរបញ្ចាក់ថា ព្រឹតិ្តការណ៏បាល់ទាត់ដ៏ធំប្រចាំតំបន់អាមេរិកខាងត្បូងត្រូវលើកមកប្រកួតនៅប្រទេសអេស្បាញដោយសារតែប្រិយមិត្តបាល់ទាត់ River Plat បានបង្កហិង្សារបួសស្នាមទៅលើក្រុមកីឡាករ និងក្រុមបច្ចេកទេសរបស់ក្លឹប Boca Junior អំឡុងពេលត្រៀមប្រកួតជើងទីពីរ ដែលត្រូវផ្លាស់់ទៅលេងនៅទឹកដី Estadio Monumental Antonio Vespucio Liberti របស់ក្រុម River Plate ។ ខណៈដែលជើងទីមួយ នៅទឹកដី Estadio Albero J.Aramdo របស់ Boca Junior បញ្ចប់ត្រឹមលទ្ធផល 2 – 2 ៕

