ក្រុមជម្រើសជាតិអេក្វាឌ័រអាចនឹងត្រូវដកកៅអីចេញពី FIFA World Cup 2022 ដោយសារល្មើសវិន័យ
ក្រុមបាល់ទាត់ជម្រើសជាតិអេក្វាឌ័រដែលបានកក់កៅអី FIFA World Cup 2022 រួចហើយនោះ អាចនឹងត្រូវបានដកបេក្ខភាពចេញពីការប្រកួត ដោយសារតែល្មើសនឹងវិន័យដែលបានកំណត់ដោយ FIFA។
ក្រុមដែលពីអាមេរិកខាងត្បូងនេះ បានរងការចោទប្រកាន់ថា បានបន្លះឯកសារបញ្ជាក់កំណើតរបស់ខ្សែការពារ Byron Castillo ជាជនជាតិកូឡុំប៊ី ដើម្បីបានលេងក្នុងវគ្គជម្រុះ World Cup ដែលមានន័យថា រូបគេគ្មានសិទ្ធិលេងតំណាងឱ្យអេក្វាឌ័រនោះទេ។
FIFA កំពុងស៊ើបអង្កេតលើករណីនេះ បន្ទាប់ពីក្រុមជម្រើសជាតិឈីលី បានអះអាងថាពួកគេមានភ័ស្ដុតាងអំពី កីឡាករ Byron Castillo កើតក្នុងឆ្នាំ១៩៩៥ នៅតំបន់ Tumaco ប្រទេសកូឡុំប៊ី មិនមែននៅប្រទេសអេក្វាឌ័រក្នុងឆ្នាំ១៩៩៨នោះទេ
The Nightmare