ខ្សែប្រយុទ្ធ Alexandre Lacazette វិលត្រលប់ទៅកាន់ Lyon វិញក្រោយរួមរស់ជាមួយ Arsenal ៥ឆ្នាំ
ខ្សែប្រយុទ្ធ Alexandre Lacazette បានផ្លាស់ត្រលប់ទៅកាន់ក្លឹបបារាំង Lyon វិញសម្រាប់រដូវកាលថ្មីឆ្នាំ២០២២-២៣ ខាងមុខ ក្រោយបញ្ចប់ការរួមរស់ជាមួយ Arsenal។
កីឡាករវ័យ៣១ឆ្នាំ បានផ្លាស់ចេញពី Arsenal ទៅ Lyon វិញលក្ខណៈដោយឥតតម្លៃខ្លួនក្រោយរួមរស់ជាមួយក្លឹបកាំភ្លើងធំនេះអស់រយៈពេល៥ឆ្នាំ ដោយចូលរួមលេងបាន២០៦ប្រកួត និងស៊ុតចូល ៧១គ្រាប់។ រូបគេបានរួមចំណែកឈ្នះពានជាមួយក្លឹបកាំភ្លើងធំចំនួន២ គឺពានរង្វាន់ FA Cup និងពាន Super Cup ប៉ុណ្ណោះ។
សម្រាប់ការត្រលប់មក Lyon វិញរបស់ Alexandre Lacazette លើកនេះរូបគេមានកុងត្រា៣ឆ្នាំ គឺលេងរហូតដល់ឆ្នាំ២០២៥៕
The Nightmare