
ភ្នំពេញហ្គាឡាក់ស៊ីបញ្ចប់ការរង់ចាំ១៤ឆ្នាំដើម្បីលើកពានសម្ដេចតេជោ ហ៊ុន សែន
ទីបំផុតតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បានរកឃើញម្ចាស់ជើងឯកហើយ នោះគឺភ្នំពេញហ្គាឡាក់ស៊ី ដែលបានយកឈ្នះក្រុមខេត្តឧត្តរមានជ័យ ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា។
សម្រាប់លោក ប៉ូ គីនណាក់ អ្នកចាត់ការក្រុមភ្នំពេញហ្គាឡាក់ស៊ី មានមោទកភាពដែលបានឡើងមកកាន់វគ្គនេះ និងជាក្ដីស្រមៃដែលរង់ចាំអស់រយៈពេល១៤ឆ្នាំ។
សម្រាប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជ័យជម្នះបានទៅលើក្រុមឫទ្ធិសែន ក្រោយឈ្នះកំពត ២ទល់នឹង០។
ដូច្នេះក្រុមលេខ១ដល់លេខ៤ថ្នាក់ខេត្តនេះបានឡើងទៅវគ្គជម្រុះថ្នាក់ជាតិជាបន្ត ដោយត្រូវបូកបញ្ចូលជាមួយក្រុម១២នៅលីគទី២ ប្រកួតវគ្គ១៦ក្រុម ដែលចាប់ផ្ដើមនៅថ្ងៃទី២១ ខែមិថុនា៕