Paulo Dybala អាចនិងបន្តនៅ Juventus រហូតដល់ឆ្នាំ ២០២៣
សេះបង្កង់ Juventus អាចនិងផ្លាស់ Paulo Dybala ចេញទៅក្រុមផ្សេងនៅខែមករាខាងមុខ ប៉ុន្តែទន្ទឹមនិងនោះក្រុមជើងឯកនៅអ៊ីតាលីក៏កំពុងពិចារណាការបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីនផងដែរ។
Dybala មិនទាន់ចាប់ផ្តើមក្នុងឈុត១១នាក់សំរាប់ Juventus ក្នុងរដូវកាលថ្មីនេះនៅឡើយទេ ដោយ៣ប្រកួតកន្លងមករូបគេចូលលេងបានមួយប្រកួតប៉ុណ្ណោះក្នុងនាមជាកីឡាករបំរុង។
សារព័តមានក្នុងប្រទេសអ៊ីតាលីបានចេញផ្សាយថា លោក Maruizio Sarri បានដាក់ជំរើសដំបូងអោយទៅកីឡាករ Gonzalo Higuain ក្នុងប្រព័ន្ធប្រយុទ្ធស្រួច ខណៈដែលកីឡាករវ័យក្មេង Dybala មិនស្ថិតក្នុងការប្រើប្រាស់ឡើយ។
បើសិនជា Juventus បន្តក្រុងត្រាជាមួយកីឡាករវ័យ ២៥ឆ្នាំ នោះពួកគេនិងត្រូវតំឡើងប្រាក់ឈ្នួល ពី ៧លាន៥សែនផោនក្នុងមួយឆ្នាំ ដល់ ១០លានផោនក្នុងមួយឆ្នាំទៅអោយ Dybala ជាមួយនិងកិច្ចសន្យារហូតដល់ឆ្នាំ ២០២៣៕