
Thomas Tuchel ស្នើរអ្នកគាំទ្រខ្លួនកុំធ្វើដូចអ្នកគាំទ្រមួយចំនួនដែលហ៊ានធ្វើបែបនេះ
គ្រូបង្វឹក Chelsesa លោក Thomas Tuchel បានស្នើទៅកាន់អ្នកគាំទ្រគួរតែមានការគោរពលើកីឡាករបន្ទាប់ពីខ្សែការពារ Antonio Rudiger ត្រូវបានអ្នកគាំទ្ររបស់ក្រុម Tottenham Hotspurs ចោលរបស់ចំអំឡុងពេលប្រកួតកាលពីថ្ងៃទី២៣ ខែមករា។
ជុំវិញរឿងនេះ លោក Thomas Tuchel បានបញ្ចេញចំណាប់អារម្មណ៍ថា “អ្នកគ្រប់គ្នាគួរតែបង្ហាញការគោរពព្រមទាំងអាកប្បកិរិយាដែលល្អៗអំឡុងការប្រកួត រឿងនេះវាមិនមែនជាបញ្ហាដែលធំដុំទេ។ យើងត្រូវតែមានសកម្មភាពរួមគ្នាណាមួយសម្រាប់ទប់ស្កាត់អំពើអស់ទាំងនេះ ក៏ដូចជាការការពារកីឡាករព្រមទាំងការពារបរិស្ថាតផងដែរ។”
សម្រាប់រឿងរ៉ាវគប់របស់ដាក់ខ្សែការពារ Antonio Rudiger នេះដែរ ក្រុមមន្ត្រីប៉ូលិសបានចាប់ខ្លួនមនុស្សពីរនាក់ និងបានបើកការស៊ើបអង្កេតស្វែងរកជនបន្តផ្សេងទៀតដែលបានចោលវត្ថុផ្សេងៗចូលទីលានប្រកួតនាកីឡដ្ឋាន Stamford Bridge៕
-Monsoon-