វៀតណាមអត់បានហាត់ពេលទៅដល់ឥណ្ឌូនេស៊ីថ្ងៃដំបូង
ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋធានីហ្សាកាតាបណ្តាលឲ្យការហ្វឹកហាត់ថ្ងៃដំបូងរបស់ក្រុមវៀតណាម នៅរសៀលថ្ងៃទី០៤ ខែមករា ត្រូវបានលុបចោល។
ជំនួសឱ្យការទៅទីលានហ្វឹកហាត់ដូចការគ្រោងទុកដំបូង គ្រូបង្គោល Park Hang-seo បានអនុញ្ញាតឱ្យកីឡាករសម្រាកនៅសណ្ឋាគារដែលមានចម្ងាយជិត៣គីឡូម៉ែត្រកន្លះពីកីឡដ្ឋាន Gelora Bung Karno ។ សូម្បីតែកីឡាករក៏មិនអាចកម្តៅខ្លួននៅខាងក្រៅបានដែរ តែត្រូវចូលទៅក្នុងសាល។
ក្រុមវៀតណាមមានការហ្វឹកហាត់តែ២ដងមុនការប្រកួត AFF Cup 2022 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ទល់នឹងម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមករា៕