
Zlatan បង្ហើបថា ខ្លួនលេងដោយគ្មានសរសៃពួរជង្គង់៦ខែហើយ
Zlatan Ibrahimovic បានទម្លាយរឿងមួយដល់អ្នកគាំទ្រថា ខ្លួនលេងដោយភាពឈឺចាប់រយៈពេល៦ខែមកហើយ។
ខ្សែប្រយុទ្ធក្លិប AC Milan បានសរសេរលើទំព័រ Facebook របស់ខ្លួនថា “៖ ៦ឆ្នាំកន្លងមកនេះ ខ្ញុំលេងដោយគ្មានសរសៃពួរជង្គង់ខាងឆ្វេងទេ។ វាហើមរហូត។ ខ្ញុំហាត់បានពេញលេញតែ១០ដងទេ។ ត្រូវចាក់ថ្នាំដល់ទៅ២០ដង។ ចាក់បញ្ចូលសារធាតុរាវរាល់សប្ដាហ៍។ លេបថ្នាំផ្សះរាល់ថ្ងៃ។ ខ្ញុំពិបាកដេកមែនទែន ព្រោះអីវាឈឺពេក។ ខ្ញុំមិនដែលអ៊ីចឹងទេពីមុនមក។”
Legend ស៊ុយអែតរូបនេះអះអាងថា ទោះបីមានបញ្ហាអ្វីកើតឡើង ក៏គេនៅតែខំប្រឹងជួយ AC Milan ដើម្បីឈ្នះជើងឯក Serie A ដូចការសន្យា។
បើតាម Skysports អតីតខ្សែប្រយុទ្ធ Ajax, Juventus, Inter Milan, PSG, Man UTD និង LA Galaxy រូបនេះនឹងត្រូវសម្រាកព្យាបាលរបួសពីចន្លោះ៧ទៅ៨ខែ៕