ក្លិបលីគកំពូលជប៉ុន Yokohama តែងតាំងអតីតខ្សែបម្រើ Liverpool ជាគ្រូបង្គោលថ្មី
ក្លិប Yokohama F Marinos នៃលីគកំពូលជប៉ុនបានតែងតាំងអតីតខ្សែប្រយុទ្ធអូស្ត្រាលី និង Leeds United លោក Harry Kewell ជាអ្នកចាត់ការថ្មីរបស់ក្លិប។ នេះបើតាមការប្រកាសរបស់ក្លិប J.League កាលពីថ្ងៃអាទិត្យ។
អតីតកីឡាករវ័យ៤៥ឆ្នាំបានជំនួសតំណែងលោក Kevin Muscat ដែលបានចាកចេញក្រោយដាច់រដូវកាល ២០២៣ថ្មីៗនេះ ខណៈ Marinos បានបញ្ចប់ចំណាត់ថ្នាក់លេខ ២ តាមពីក្រោយ Vissel Kobe ដែលជាជើងឯក។
លោក Kewell បានក្លាយជាគ្រូបង្គោលអូស្ត្រាលីទី៣ជាប់ៗគ្នាបន្ទាប់ពីលោក Ange Postecoglou និងលោក Muscat៕