Simeone ស្រក់ទឹកភ្នែកក្រោយ ATM ឡើងវគ្គ៨ក្រុម UCL
លោក Diego Simeone បានបង្ហាញអារម្មណ៍ក្ដុកក្ដួលនៅពេល Atletico Madrid បានយកឈ្នះ Inter Milan ក្នុងវគ្គ១៦ក្រុម នៃក្របខណ្ឌ UEFA Champions League ដោយការវាយបកតាមស្មើ រហូតដល់ឈ្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។
រូបភាពទឹកភ្នែកពីគ្រប់ជ្រុងរបស់គ្រូបង្គោល Simeone ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្តាញសង្គម។
គ្រូបង្វឹកវ័យ៥៣ឆ្នាំបានជូតទឹកភ្នែកយ៉ាងឆាប់រហ័សដើម្បីអបអរជ័យជម្នះ។ Atletico បានប្រឈមមុខនឹងសម្ពាធជាច្រើន ប៉ុន្តែបានយកឈ្នះក្រុមជើងឯករង Champions League ក្នុងរដូវកាល 2022/23 ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ៕