Ajax ពិចារណាយក Ole
Ajax Amsterdam កំពុងពិចារណាតែងតាំងលោក Ole Gunnar Solskjaer ជាគ្រូបង្គោលថ្មីសម្រាប់រដូវកាលក្រោយ។
សារព័ត៌មាន Voetbal បានរាយការណ៍ថា ក្រុមប្រឹក្សាភិបាលរបស់ Ajax កោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ Solskjaer ហើយបានចរចាជាមួយបុរសជនជាតិន័រវេស។ អតីតអ្នកចាត់ការ Manchester United មានឱកាសដ៏ល្អក្នុងការវិលត្រឡប់ទៅកាន់ការងារវិញ បន្ទាប់ពីនៅទំនេរអស់រយៈពេលជាង ២ឆ្នាំ។
Ajax កំពុងស្វែងរកគ្រូបង្គោលថ្មីសម្រាប់រដូវកាលថ្មី បន្ទាប់ពីគ្រូបង្វឹកបច្ចុប្បន្នលោក Van’t Schip មិនចង់បន្តដឹកនាំក្រុមដោយសារតែបញ្ហាផ្ទាល់ខ្លួន។ បន្ថែមពីលើនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្ដោះអាសន្ននេះ Ajax លេងមិនបានល្អប៉ុន្មានទេ។
លោក Van’t Schip បានជំនួសតំណែងគ្រូបង្វឹក Maurice Steijn កាលពីចុងឆ្នាំមុន នៅពេលដែល Ajax ជួបបញ្ហា។ ចាប់តាំងពីគ្រូបង្គោល Erik ten Hag បានចាកចេញនៅរដូវក្តៅឆ្នាំ ២០២២ ក្រុមនេះក៏ធ្លាក់គុណផលរហូតមក៕