
អេស្ប៉ាញ និងព័រទុយហ្គាល់ស្មើគ្នាជាលើកទី៥
Ricardo Horta រកបានគ្រាប់បាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនជាថ្មីសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ក្នុងរយៈពេលជិត៨ឆ្នាំ ក្នុងការប្រកួតស្មើ១ទល់នឹង១ជាមួយអេស្ប៉ាញ ពានរង្វាន់ UEFA Nations League។
Alvaro Morata ជាអ្នករកគ្រាប់បាល់បញ្ចូលទីបើកឆាកឲ្យក្រុមម្ចាស់ផ្ទះគោជល់នាំមុខមុននាទី២៥ មុន Horta វាយបកតាមស្មើវិញនាទី៨២។
Horta ដែលបច្ចុប្បន្នលេងនៅ Braga បង្ហាញខ្លួនលើកដំបូងបង្អស់កាលឆ្នាំ២០១៤ ហើយទើបជាប់វិញលើកនេះ ហើយក៏ជាការស្មើគ្នា៥លើកជាប់ៗគ្នារវាងក្រុមទាំង២។
ដោយឡែក អេស្ប៉ាញមិនឈ្នះការប្រកួតជាលើកទី២ក្នុងចំណោម៩លើកចុងក្រោយ ដោយលើកទី១ ពួកគេបានចាញ់បារាំង។
នៅថ្ងៃអាទិត្យ អេស្ប៉ាញត្រូវជួបម្ចាស់ផ្ទះឆែក និងព័រទុយហ្គាល់ទទួលភ្ញៀវស្វីស៕