Man City ធ្វើបានសម្រេចដូច Man UTD ហើយ
Manchester City បានក្លាយជាម្ចាស់ជើងឯក UEFA Champions League រដូវកាល២០២២/២០២៣ ក្រោយឈ្នះ Inter Milan ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដដែលរកបានដោយ Rodri។
នេះជាពានរង្វាន់ធំទី៣ក្នុងរដូវកាលតែមួយ បន្ទាប់ពីពួកគេបានឈ្នះ FA Cup និង Premier League ហើយក៏ជាកំណត់ត្រាដូចក្រុមគូប្រជែងរួមក្រុង Manchester United ធ្លាប់ធ្វើបានកាលឆ្នាំ១៩៩៩។
ទន្ទឹមនឹងនេះ លោក Pep Guardiola ក៏បានឈ្នះ Champions League ជាលើកទី៣ ក្នុងនាមជាគ្រូបង្គោល ក្រោយធ្វើបាននៅ Barcelona ២ដង គឺឆ្នាំ២០០៩ និង២០១១។
ដូច្នេះ Man City មានកៅអីប្រកួត FIFA Club World Cup ដោយត្រូវផ្ដើមពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕