ផ្ទុះរឿង Bayern Munich បញ្ចប់តំណែង Nagelsmann តែងតាំង Tuchel
សារព័ត៌មាន the Guardian រាយការណ៍ថា អតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Thomas Tuchel គ្រោងនឹងចូលកាន់តំណែងជាគ្រូបង្គោលថ្មី Bayern Munich បន្ទាប់ពីលោក Julian Nagelsmann ត្រូវបានបណ្តេញចេញកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា។
Nagelsmann វ័យ ៣៥ឆ្នាំបានបាត់បង់ការងាររបស់គាត់បន្ទាប់ពីក្រុមលេងមិនល្អដែលបានឈានដល់ការបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Bayer Leverkusen កាលពីថ្ងៃអាទិត្យមុនដែលធ្វើឱ្យ Bayern របូតទីតាំងកំពូលតារាងនៅ Bundesliga។
Leroy Sané របស់ Bayern ក៏បានបញ្ចេញប្រតិកម្មបន្ទាប់ពីការចាញ់ Bayer Leverkusen ។
ថ្នាក់ដឹកនាំ Bayern បានសម្រេចតែងតាំង Tuchel វ័យ៤៩ឆ្នាំ ដែលទំនេរ ក្រោយចេញពី Chelsea ក្នុងខែកញ្ញា ឆ្នាំ២០២២។
ប្រភពដដែលបញ្ជាក់ថា Tuchel បានយល់ព្រមចូលរួមជាមួយ Bayern ភ្លាមៗ ដោយមានកិច្ចព្រមព្រៀងពេញលេញរវាងភាគីទាំងពីរ៕