លោក Thomas Tuchel ហ៊ាននិយាយបែបនេះទោះបីក្រុមលេងមិនបានល្អ
អ្នកចាត់ការក្រុម Chelsea លោក Thomas Tuchel សង្ឃឹមថាលោកនឹងអាចបន្តដឹកនាំក្រុមជាបន្តទៀតនេះបន្ទាប់ពី Chelsea បានបន្តកុងត្រាដល់លោក Tuchel រហូតដល់ឆ្នាំ 2024 នៅចុងបញ្ចប់នៃរដូវកាលមុន ក្រោយពីអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានឈ្នះពានរង្វាន់ Champions League ។
បើយោងតាមលោកបញ្ចាក់នៅថ្ងៃច័ន្ទទី១៧ លោក Tuchel បាននិយាយបន្ថែមថាលោកបានទទូចឲ្យក្រុមទាំងមូលរបស់លោកត្រូវតែធ្វើបានល្អជាងនេះនៅតំបន់ប្រយុទ្ធទាំង៣ ជាពិសេសលោកបាននិយាយថាលោកនឹងមិនផ្លាស់ប្តូរក្រុមឱ្យសមស្របនឹង Lukaku ចង់បាននោះទេ។
តាមការបញ្ចាក់របស់លោក Tuchel និយាយថា”នេះជាកីឡាជាក្រុម មិនមែនកីឡាករ១០នាក់ស្របតាមកីឡាករម្នាក់នោះទេ បើដូច្នេះមែន នោះមិនមែនជា Chelsea ហើយក៏មិនមែនជាបាល់ទាត់ដែរ។
សូមបញ្ចាក់ថាការបរាជ័យកន្លងទៅនេះបានធ្វើឱ្យ Chelsea ធ្លាក់មកចំណាត់ថ្នាក់លេខ 3 ដោយមាន 13 ពិន្ទុតាមពីក្រោយក្រុម City និង 2 ពិន្ទុតាមពីក្រោយក្រុមលេខ 2 Liverpool ។
អត្ថបទ៖ Monsoon