
ទៅមែនទែនហើយ! Aaron Ramsey ព្រមព្រៀងផ្លាស់ចេញពី Arsenal ហើយ ក្រោយចប់រដូវកាលនេះ
យោងតាមសារព័ត៌មាន Sky ក្នុងប្រទេសអ៊ីតាលីរាយការណ៍ថាខ្សែបម្រើ Aaron Ramsey បានយល់ព្រមផ្ទេរទៅកាន់ Juventus នៅក្នុងរដូវក្ដៅខាងមុខ ដោយគ្មានតម្លៃផ្ទេរ (Free Agent) ក្រោយផុតកិច្ចសន្យាជាមួយ Arsenal នៅដំណាច់រដូវកាលនេះ។
កីឡាករវ័យ២៨ឆ្នាំត្រូវបានភ្ជាប់ជាមួយក្រុមជើងឯករបស់អ៊ីតាលីតាំងពីឆ្នាំមុនមកម្ល៉េះរួមជាមួយនឹងការផ្ទេរទៅកាន់ Manchester United និង Chelsea ផងដែរ។ យ៉ាងណាក្តីឥឡូវនេះ Ramsey បានព្រមព្រៀងផ្លាស់ទៅទីក្រុង Turin នៅរដូវក្ដៅខាងមុខនេះហើយ ដោយសម្រាប់ការចរចាតម្លៃគឺ៣៦លានផោន ហើយកីឡាករជម្រើសវែលរូបនេះនឹងទទួលបាន១៤ម៉ឺនផោនក្នុងមួយសប្ដាហ៍។
“ចុះឈ្មោះ និង ដាក់ប្រាក់ឥឡូវនេះជាមួយ 188asia នឹងទទួលបានទឹកប្រាក់បន្ថែមរហូតដល់ 100$”
គួររំលឹកថា Aaron Ramsey បានផ្លាស់ពី Cardiff មក Arsenal ក្នុងឆ្នាំ២០០៨ ហើយមកទល់ពេលនេះចូលលេងបាន២៥២ដងនៅ Premier League និងរកបាន៥២គ្រាប់៕