
Mbappe នឹងក្លាយជាប្រធានក្រុមថ្មីរបស់ជម្រើសជាតិបារាំង
ស្ថិតក្នុងវ័យ២៤ឆ្នាំ Kylian Mbappe នឹងក្លាយជាអ្នកស្នងតំណែងប្រធានក្រុមពី Hugo Lloris សម្រាប់ជម្រើសជាតិបារាំង។
យោងតាមសារព័ត៌មាន L’Equipe និង Get French Football News Kylian Mbappe នឹងក្លាយជាប្រធានក្រុមថ្មីនៃក្រុមជម្រើសជាតិបារាំង នៅពេលដែល Hugo Lloris ចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022។
បន្ទាប់មកកីឡាករដែលមានបទពិសោធផ្សេងទៀតរួមមាន Karim Benzema, Raphael Varane ក៏បានចាកចេញពីក្រុមជម្រើសជាតិផងដែរ។ បន្ទាប់ពីរយៈពេលនៃការពិចារណារវាងបេក្ខភាពមួយចំនួនដូចជា Mbappe, Antoine Griezmann, Olivier Giroud, Presnel Kimpembe គ្រូបង្គោល Didier Deschamps បានសម្រេចចិត្តផ្តល់ឱ្យ Mbappe ជាអ្នកស្នងតំណែង៕